កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្មេងទំនើង ម្នាក់ក្នុងចំណោម២នាក់ ករណីកាន់កាំបិតផ្គាក់អូសលើផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តស្វាយរៀង: កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានធ្វើការឃាត់ខ្លួនក្មេងទំនើង ម្នាក់ ក្នុងចំណោម២នាក់ យកមកអប់រំ ករណីកាន់កាំបិតផ្គាក់អូសលើផ្លូវសាធារណៈ។

ពាក់ព័ន្ធករណីនេះលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងនារសៀលថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៥នេះថា ក្មេងទំនើងមាន ឈ្មោះ យ.ស.ណ ហៅខ្មៅ  អាយុ ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ។

លោកបន្តថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅភូមិអង្គសាលា ឃុំចំបក់ ថាមានករណីក្មេងទំនើងចំនួន ០២នាក់ ជិះម៉ូតូ គ្មានផ្លាកលេខ តាមបណ្តោយផ្លូវមកពីទិសខាងជើងដៃមានកាន់កាំបិតផ្គាក់ជិះមកដល់មុខផ្ទះខ្លួនបានកាន់កាំបិតផ្កាក់អូសលើផ្លូវ និងបានស្រែកហៅក្មេងៗដែលកំពុងលេងបាល់ទះអោយចេញក្រៅរបងកាប់គ្នា ព្រមទាំងមានកាន់កាំបិតអូសលើផ្លូវផងដែរ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោក បានដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស  បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឃាត់ខ្លួនក្មេងទំនើងបាន ០១នាក់ ឈ្មោះ យ.ស.ណ ហៅខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងបានឆ្លើយសារភាពថា ខ្លួន និងបក្សពួកពិតជា បានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។

ដោយមានឯកភាព ពីលោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត សមត្ថកិច្ចជំនាញ បានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលយកទៅអប់រំបន្ត ចំណែកឯម៉ូតូត្រូវបានដកហូត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រយៈពេល ០៣ខែ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print