ក្រសួងមុខងារសាធារណៈ ៖ ១៦ថ្ងៃទៀត ប្រព័ន្ធចុះឈ្មោះការប្រឡងប្រជែងជ្រើសរើស«មន្រ្តីការទូតជាន់ខ្ពស់» ក្របខណ្ឌប្រភេទ «ក» ចំនួន ៥០នាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ៖ ១៦ថ្ងៃទៀត ប្រព័ន្ធចុះឈ្មោះការប្រឡងប្រជែងជ្រើសរើស«មន្រ្តីការទូតជាន់ខ្ពស់» ក្របខណ្ឌប្រភេទ «ក» ចំនួន ៥០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវបិទបញ្ចប់។

🖥 បេក្ខជនដែលមានបំណង ដាក់ពាក្យចូលរួមប្រឡងប្រជែង សូមចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/mcs25mfaic ចាប់ពីថ្ងៃដំណឹងរហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ ព័ត៌មានលម្អិត សូមបេក្ខជនចូលទៅកាន់តំណរភ្ជាប់ https://www.facebook.com/share/1JJadQFMJf/ ។

👉 បញ្ជាក់៖

១. ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcsreglogin ឬអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះ ដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ

២. ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធTelegram ០៩៥ ៤២១ ៥៧១, ០១៥ ៩០២ ៥៤៣, ០៩៦ ៩៣៣ ៣៤៤១ នៅរៀងរាល់ថ្ងៃធ្វើការ។

៣. គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។

ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»

១.Telegram (https://mcsuat.mcs.gov.kh/)

២.Facebook (https://www.facebook.com/CivilServiceCambodia)

🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»

១.Telegram (https://t.me/CivilServiceNews31)

២.Facebook (https://www.facebook.com/Civil.Service.News) ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print