Nico Williams បានចុះកុងត្រាថ្មីជាមួយ Athletic Bilbao បើទោះបីជាមានការទាក់ទងគ្នាយ៉ាងខ្លាំងជាមួយ Barcelona ក៏ដោយ។
ដូចដែលបានរាយការណ៍ដោយគេហទំព័រផ្លូវការរបស់ Athletic Bilbao កិច្ចសន្យាថ្មីរបស់ខ្សែបម្រើស្លាបរូបនេះនឹងមានសុពលភាពរហូតដល់ឆ្នាំ 2035 ។
ជាផលិតផលនៃប្រព័ន្ធយុវជនរបស់ Bilbao កីឡាករវ័យ 22 ឆ្នាំរូបនេះបានបង្ហាញខ្លួន 167 លើកសម្រាប់ក្លឹប និងស៊ុតបញ្ចូលទីបាន 31 គ្រាប់ ខណៈដែលគាត់បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 30ដង។
គាត់បានឈ្នះពានរង្វាន់ Copa Del Rey ជាមួយក្រុម Athletic ក្នុងយុទ្ធនាការឆ្នាំ 2023-24 ហើយឥឡូវនេះគាត់នឹងចូលរួមជាមួយក្លឹបនៅ Champions League នៅរដូវកាលក្រោយ។ Barcelona ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌកិច្ចសន្យាជាមួយ Williams ប៉ុន្តែចង់បង់ថ្លៃផ្ទេរជាការដំណាក់កាល។
Bayern Munich និង Arsenal ក៏បានបង្ហាញចំណាប់អារម្មណ៏ច្លាំងជាមួយនឹងកីឡាករសញ្ជាតិអេស្ប៉ាញដែលបានជួយប្រទេសរបស់គាត់ឱ្យឈ្នះ Euro 2024 ។ ប្រសិនបើ Williams បានចូលរួមជាមួយ Barcelona គាត់នឹងបានចាប់ដៃគូជាមួយមិត្តរួមការងារអន្តរជាតិរបស់គាត់ Lamine Yamal ។