នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ទទួលបានអាវុធពីការស្ម័គ្រចិត្តប្រគល់ ជូនរបស់តំណាងក្រសួងសាធារណការ និងដឹកជញ្ចូន និងប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានចាត់ឱ្យលោកវរសេនីយ៍ទោ នួន សុខនី នាយការិយាល័យគ្រប់គ្រង់អាវុធស្តីទី ដឹកនាំមន្ត្រីនគរបាលចំនួន ០៦នាក់ សហការជាមួយមន្ត្រីនគរបាលការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន ០២នាក់ បានចុះទទួលអាវុធចំនួន ០២គោលដៅដូចខាងក្រោម៖

*គោលដៅទី១ នៅក្រសួងសាធារណការ និងដឹកជញ្ចូន អាវុធខ្លីចំនួន ០៣ដើម និងបង់AK ០១បង់ រួមមាន៖
១. ម៉ាកPRAHA លេខប័ណ្ណ P-1460 និងលេខអាវុធ Z513528
២. ម៉ាកBERETTA លេខប័ណ្ណ ខអ.៧-០២៥៤២ និងលេខអាវុធ PX00820
៣. ម៉ាកK54 គ្មានលេខប័ណ្ណ និងលេខអាវុធ Cᴎ181
៤. បង់ AK ១បង់ គ្រាប់ចំនួន ១៦គ្រាប់

*គោលដៅទី២ នៅបុរីប៉េងហួតបឹងស្នារ អាវុធខ្លីចំនួន ០១ដើម រួមមាន៖
១. ម៉ាកCF98-9 លេខប័ណ្ណ ប.គ ០៧៨១១ និងលេខអាវុធ 007257 08 236
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ នួន សុខនី តាងនាមលោកឧត្តមសេនីយ៍ទោ សែម គន្ធា បានថ្លែងអំណរគុណចំពោះការស្ម័គ្រចិត្តប្រគល់អាវុធខាងលើជូននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដើម្បីរក្សាទុកទីកន្លែងមានសុវត្ថិភាព ហើយបានចាត់ទុកកាយវិការដ៏ល្អនេះ គឺជាគំរូសម្រាប់បងប្អូនប្រជាពលរដ្ឋដទឌទៀត។

...

ទន្ទឹមនេះ នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាវុធលាក់ទុកខុសច្បាប់ សូមប្រញាប់យកមកប្រគល់ជូនកម្លាំងមានសមត្ថកិច្ច ដើម្បីគ្រប់គ្រងជៀសវាងប្រឈបនឹងផ្លូវច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print