ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត បានអញ្ជើញមកទស្សនាប្រាសាទតាមាន់ធំ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិស្ថិតនៅតាមបណ្ដោយព្រំដែន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋខ្មែរជាច្រើន មកពីខេត្តសៀមរាប បាត់ដំបងនិងខេត្តឧត្តរមានជ័យ បានអញ្ជើញមកទស្សនាប្រាសាទតាមាន់ធំ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិស្ថិតនៅតាមបណ្ដោយព្រំដែន។ ការចូលរួមទស្សនាប្រាសាទតាមាន់ធំនេះ ក្នុងន័យសំខាន់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃបេតិកភណ្ឌវប្បធម៌ជាតិ និងបង្ហាញពីស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការការពារ និងថែរក្សាទឹកដីជាតិ។ នេះបើយោងតាមប្រភពពី អង្គភាពមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បញ្ជាក់នៅថ្ងៃនេះ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print