ប្រទះឃើញបុរសម្នាក់ចងកនៅក្នុងផ្ទះល្វែង មួយកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជានិស្សិត អាយុប្រហែលជាង ២៥ឆ្នាំត្រូវបានប្រជាពលរដ្នប្រទះឃើញចងកនៅផ្ទះល្វែងលេខ35A ផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យនារសៀលថ្ងៃទី 5ខែកក្កដាឆ្នាំ 2025។

ចំពោះអត្តសញ្ញាណជនរងគ្រោះ មិនទាន់ស្គាល់នៅឡើយ ហើយក៏ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។ 

បើតាមប្រភពពត៍ពីប្រជាពលរដ្នបានប្រាប់អោយដឹងថា    មុននេះបន្តិចមាន ករណី ប្រទះឃេីញស.ពបុរសវ័យក្មេងម្នាក់ មានខ្សែច.ងក ដោយមិនទាន់ដឹងមូលហេតុ ភ្លាមៗនោះក៏ត្រូវបានប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានដឹងថាបុរសជាខាងលើបានស្លាប់បាត់ទៅហើយក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញសាកលវិទ្យ័យពិនិត្យផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរប្រជាពលរដ្ននៅម្ដុំនោះនិងស្រាវជ្រាវតើបុរសខាងលើចងកពីពេលណា ព្រោះមិនទាន់បានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយនោះទេ ៕ដោយ: ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print