ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញត្រួតពិនិត្យការហ្វឹកហាត់ក្បួនដង្ហែរព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការប្រារព្ធពិធីផ្លូវការក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) និងសម្ពោធសមិទ្ធផលនានា ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ។ ក្នុងឱកាសនោ លោកនាយឧត្ដមសេនីយ៍ មេបញ្ជាការ បានញ្ជើញត្រួតពិនិត្យការហូបចុកស្នាក់នៅរបស់សិក្ខាកាមផងដែរ ៕
ដោយ ៖ សិលា
...