អ្នកបើកបរ PassApp បញ្ច្រាសផ្លូវ ត្រូវ ALPHARD បុកស្លាប់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់បុរសម្នាក់​បាន​ស្លាប់​ភ្លាមៗ​ បន្ទាប់​ពី​បេីក​ PassApp ពាក់​ផ្លាក​លេខ​ ព្រៃវែង​ 1Q-5403 បេីក​បរបញ្រ្ចាស​ផ្លូវ​ត្រូវ​រថយន្ដ​ TOYOTA ALPHARD ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2CA-1868 បេីកបរដោយ​បុរសជន​ជាតិ​ចិន​បុក​ពេញទំហឹង​បណ្ដាលឲ្យ​បុរសជា​ម្ចាស់​ PassApp គាបជាប់ស្លាប់​យ៉ាង​អាណោចអាធ័ម​។

ហេតុការណ៍​ដ៌រន្ធត់នេះ​បាន​កេីត​ឡេីង​នៅវេលា​ម៉ោង​៣:១៥នាទី​ទៀប​ភ្លឺ​ ឈានចូលថ្ងៃ​ទី​៦​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​​ សង្កាត់​កាកាប​ទី១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្រោយ​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការនគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​ រថយន្ត​ និង PassApp ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

...

ចំណែក​សព​ប្រគល់​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print