ក្រោយចែកផ្លូវគ្នាជាមួយជម្លោះយ៉ាងជូរចត់ ជាមួយលោក ដូ ណាល់ត្រាំ លោក Elon បានការប្រកាសបង្កើតគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតប្រជែង

ចែករំលែក៖

អន្តរជាតិ ៖ លោក Elon Muskម្ចាស់ក្រុមហ៊ុន Space X និង Tesla បានងាកមកប្រឡូកនៅក្នុងអាជីពនយោបាយកាន់តែស៊ីជម្រៅ បន្ទាប់ពីទទួលជោគជ័យយ៉ាងធំធេងនៅលើពិភពជំនួញ ក្លាយជាមហាសេដ្ឋីលំដាប់កំពូលនៅអាមេរិកនិងលើពិភពលោក។

សូមបញ្ជាក់ថា ៖ ក្រោយចែកផ្លូវគ្នាជាមួយជម្លោះយ៉ាងជូរចត់ ជាមួយលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ ឥឡូវនេះលោក Elon បានការប្រកាសបង្កើតគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតប្រជែង។
កាលពីថ្ងៃទី០៤ខែកក្កដា លោកElon Muskបានសួរថា តើចង់បានឯករាជ្យពីប្រព័ន្ធនយោបាយ២គណបក្សឬអ្នកខ្លះហៅថាឯកបក្ស ដែលគ្របដណ្តប់លើសហរដ្ឋអាមេរិករយៈពេល២សតវត្សរ៍មកហើយដែរឬទេ? បុរសវ័យ៥៤ឆ្នាំរូបនេះ និយាយថា« ថ្ងៃនេះ គណបក្សអាមេរិកត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱ្យអ្នកនូវសេរីភាពរបស់អ្នក»។ ភ្លាមៗមិនទាន់មានការអត្ថាធិប្បាយយ៉ាងណា ពីលោកត្រាំឬសេតវិមានអាមេរិកនោះទេ ជុំវិញការប្រកាសបង្កើតគណបក្សនយោបាយថ្មី ដើម្បីប្រកួតប្រជែងទល់នឹងគណបក្សចំណាស់ចំនួនពីរ គឺគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ ដែលជាបក្សកាន់អំណាច។ ទន្ទឹមគ្នានេះ នៅមិនច្បាស់ទេថាតើគណបក្សថ្មី នឹងមានផលប៉ះពាល់យ៉ាងណា ចំពោះការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦ ឬលើការបោះឆ្នោតប្រធានាធិបតី នៅរយៈពេល២ឆ្នាំបន្ទាប់ពីនោះ ?
សូមជម្រាបថា ៖ លោក Elon Muskបាននិយាយនៅថ្ងៃសៅរ៍ ទី០៥ខែកក្កដា ថាលោកបានចាប់ផ្តើមបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះគណបក្សអាមេរិកាំង«America Party» នៅក្នុងសហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែង នឹងអ្វីដែលមហាសេដ្ឋីបច្ចេកវិទ្យាម្នាក់នេះពិពណ៌នាថាជា ប្រព័ន្ធបក្សតែមួយ របស់ប្រទេស។ អតីតសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំរូបនេះ បានបញ្ជាក់នៅលើបណ្តាញសង្គមxថា «នៅពេលដែលវាមកដល់ការក្ស័យធនប្រទេសរបស់យើង ដោយការធ្លាក់ចុះខ្សោយនិងអំពើពុករលួយ យើងរស់នៅក្នុងប្រព័ន្ធបក្សតែមួយ មិនមែនជាលទ្ធិប្រជាធិបតេយ្យ»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print