លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកម្លាំងចូលរួមការពារក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការនិងកម្លាំងនគរបាលចូលរួមការពារ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តប៊ុនរ៉ានីសែនជ័យ តំណាក់ត្រយឹង ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យតំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ពិធីនេះធ្វើឡើងក្នុងគោលបំណងអភិរក្សនិងបន្តប្រពៃណីវប្បធម៌បុរាណដែលជាប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ក្នុងនោះដែរលោកស្នងការនិងក្រុមការងារបានជូនបច្ច័យមួយចំនួនផងដែរ ក្រៅពីការចូលរួមបុណ្យបញ្ចុះខណ្ឌសីមា លោកស្នងការនិងក្រុមការងារក៏បានធ្វើការទស្សនកិច្ច និងត្រួតពិនិត្យទីតាំងសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជន ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាពរបស់អតីតយុទ្ធជននៅក្នុងតំបន់ផងដែរ សកម្មភាពនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំពោះសកម្មភាពសង្គម សាសនា និងកិច្ចការរួមផ្សេងៗដែលជួយជំរុញស្ថេរភាពសន្តិសុខ និងការរួបរួមគ្នាជាឯកភាពរវាងប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ៕

...

ប្រភព៖ ស្នងការនគរបាលខេត្តពោធិ៍សាត់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print