វិជេ អាណូ បដិសេធសំណើរថតរឿងខ្មោច ក្រោយបាត់មុខក្នុងការងារសិល្បៈជិត១០ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ អតីតពិធីការិនីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ នាង សួន ភក្តី ហៅអាណូ បានប្រកាស វិលមករកការងារសិល្បៈជាថ្មី ក្រោយបាត់មុខអស់ជិត១០ឆ្នាំ។ តារាស្រីរូបនេះបញ្ជាក់ថា ការវិលមករកអាជីពសិល្បៈវិញនៅពេលនេះគឺទទួលបានលទ្ធផលល្អខណៈការងារសិល្បៈជាច្រើនដែលនាងទទួលបាន ប៉ុន្តែនាងបានបដិសេធសំណើរថតកុនខ្មោចមួយដែលតម្រូវឲ្យនាងដើរតួ។

វីជេ អាណូ ដែលល្បីរឿងត្រូវគេចាប់កោរសក់ ឆូតនឹងផ្លែឡាមកាលពី១០ឆ្នាំមុន បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងការថតរូបបែបសិល្បៈជាមួយលោក ដៃគូចាស់លោកអេន ឌី កាលពីថ្មីៗ។ ការបង្ហាញខ្លួនជាមួយនឹងការប្រកាសវិលរកសិល្បៈជាថ្មីបានបង្កើតឲ្យមានការភ្ញាក់ផ្អើលព្រោះតែ១០ឆ្នាំនេះនាងមិនដែលបង្ហាញវត្តមានទាល់តែសោះក្នុងអាជីពសិល្បៈ ។

តារាស្រីរូបនេះបញ្ជាក់ថា ដោយការស្រលាញ់សិល្បៈទើបនឹងហាក់ទៅមិនឆ្ងាយពីការងារនេះ ។ ទោះជាយ៉ាងណានាងបញ្ជាក់ដែរថា មិនមែនមានតែការងារសិល្បៈទេដែលនាងធ្វើគឺពេលនេះនាងកំពុងមានជំនួញផ្នែកផលិតផលថែរក្សាសម្រស់កំពុងកាន់នៅក្នុងដៃដែរ។ អាណូបញ្ជាក់ថា ក្រោយវិលមករកការងារសិល្បៈនេះនាងទទួលបានឱកាសការងារមួយចំនួនដូចជាការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងថតម៉ូដសម្លៀកបំពាក់ប្រពៃណីរបស់សម្អាងការមួយចំនួននៅភ្នំពេញ។ នាងបន្តថា នៅពេលនេះក៏មានផលិតករមួយចំនួនបានទាក់ទងនាងដើម្បីចូលរួមសម្តែងផងដែរ ហើយថ្មីៗនេះនាងបានបដិសេធសំណើររបស់ផលិតករក្នុងការតម្រូវឲ្យនាងសម្តែងជាតួអង្គខ្មោច។ នាងបញ្ជាក់ថា ការសម្តែងខ្សែភាពយន្តហើយតម្រូវឲ្យដើរជាតួអង្គនេះគឺនាងមិនមានពេលច្រើន ពិសេសជាប្រភេទរឿងដែលថតយប់ជ្រៅឬដល់ទៀបភ្លឺហើយនាងក៏ជាមនុស្សខ្លាចខ្មោចដែរ។ នាងបន្តដែរថា នាងនឹងទទួលយកការថតនោះប្រសិនបើរឿងនោះមិនមែនជារឿងខ្មោច។ ក្រៅពីការងារសម្តែងនាងក៏ត្រូវបានស្ថានីយទូរទស្សន៍មួយកំពុងទាក់ទងឲ្យកាន់ការងារជាពិធីការិនី ប៉ុន្តែស្ថិតក្នុងការជជែកគ្នានៅឡើយ។ នាងរំពឹងដែរថា ការវិលត្រឡប់មកកាន់ការងារសិល្បៈជាថ្មីនៅពេលនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន។

គេនៅមិនទាន់ភ្លេចនៅឡើយគឺកាលពីចុងឆ្នាំ២០០៨ កញ្ញា សួន ភក្តី ហៅ អាណូ ត្រូវបានរងនូវពាក្យចចាមអារាមថានាងត្រូវបានគេយកផ្លែឡាម ឆូតមុខ រូបរាងកាយ វាយដំ និងចាប់កោសក់ក្បាលជាដើម ក្រោយគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាត្រីកោណ  ប៉ុន្តែដំណឹងនេះត្រូវបានស្ងប់ស្ងាត់ក្រោយនាងចេញមុខបកស្រាយលើកញ្ចក់ទូរទស្សន៍៕

vij (8) vij (7) IMG_7907 IMG_7896 vij (3) vij (4) vij (1) vij (2)

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print