អភិបាលខេត្តដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការដាំកូនឈើជំហានទី-១ និងការស្ថាបនាច្រាំងស្ទឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការដាំកូនឈើជំហានទី-១ និងការដ្ឋានស្ថាបនាច្រាំងស្ទឹងខេត្តពោធិ៍សាត់ ។

ក្រុមងារមន្ត្រីជំនាញពាក់ព័ន្ធដឹកនាំដោយ លោក អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការចុះពិនិត្យការដាំកូនឈើលម្អសង់ខាងផ្លូវរួចរាល់ចំនួន១.២០០ដើមជំហានទី-១ និងពិនិត្យវឌ្ឍនភាពការអភិវឌ្ឍន៍ ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

...

មន្ត្រីដដែលឲ្យដឹងទៀតថា ក្នុងឱកាសនោះ លោក បានបន្តដឹកនាំចុះពិនិត្យការដ្ឋានការស្ថាបនាច្រាំងស្ទឹងពោធិ៍សាត់ត្រើងខាងលិច ចាប់ពីចំណុចក្បាលហុង រហូតដល់ស្ពានអាកាសផ្លូវវាងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ដើម្បីរៀបចំលម្អច្រាំងស្ទឹង លើកកម្ពស់ សណ្ដាប់ធ្នាប់ឲ្យកាន់តែមានសោភ័ណភាពក្រុងកាន់តឬស្រស់ស្អាត់ និងមានកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋ ហាត់ប្រាណផងដែរ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print