អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ រដ្ឋបាល រដ្ឋ និង រដ្ឋបាល តំបន់ នៃ រដ្ឋ Texas អាមេរិក បាន ប្រកាស ឱ្យ ដឹង នៅ ថ្ងៃទី ៦ ខែ កក្កដាថា គិត ត្រឹម ល្ងាច ថ្ងៃដដែល គ្រោះ ទឹក ជំនន់ នៅ ភាគ កណ្តាល នៃ រដ្ឋ នេះ បាន បណ្តាល ឱ្យ មនុស្ស យ៉ាង ហោច ណាស់ ៨០ នាក់ ស្លាប់ បាត់បង់ជីវិត ។ នៅ ទី តាំង បោះជំរំ រដូវក្តៅ ដែលរង ការវាយប្រហារ ពី ទឹក ជំនន់ តាម មាត់ទន្លេ Guadalupe នៃ ស្រុក Kerr នៅមានកុមារី ១០ នាក់ និង គ្រូ ១ នាក់ បាត់ ខ្លួន ។
គេហទំព័រ «CCFR China state-controlled media » តាម ព័ត៌មាន របស់ ស្រុកនីមួយៗ ដែល បានរងគ្រោះទឹក ជំនន់ បាន ឱ្យ ដឹងថា ស្រុក Kerr រងគ្រោះ ខ្លាំង ជាងគេ ដោយ មាន មនុស្ស យ៉ាង ហោច ណាស់ ៦៨ នាក់ បាន ស្លាប់ បាត់បង់ជីវិត ដោយឡែក ក្នុង ស្រុក ចំនួន ៤ ចំនួន ទៀត មាន អ្នក ស្លាប់ បាត់បង់ជីវិត កើន ដល់ ១២ នាក់៕
ដោយ ៖ សិលា