នគរបាលខណ្ឌប្ញស្សីកែវ បានចុះប្រមូលសិស្សគេចសាលា ៥នាក់ យកមកអប់រំ និងអោយធ្វើកិច្ចសន្យា

ចែករំលែក៖

 

ភ្នំពេញ ៖ សិស្សសាលា ប្រុស ស្រី ៥នាក់ ដែលបានប្រមូលផ្តុំគ្នានៅក្រៅសាលា នៅចំណុចផ្លូវបេតុង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅប្រមូលយកមកអប់រំ និងណែនាំ អោយបញ្ឈប់សកម្មភាពបែបនេះតទៅ ។ 

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ បានអោយដឹងថា នៅថៃ្ងទី០៧ ខែកក្កដា ឆាំ្ន២០២៥ វេលាម៉ោង១០:៣០នាទី កំលាំងប៉ុស្តិ៍ និងខណ្ឧ បានចុះទៅដល់កន្លែ្លងកើតហេតុ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថា មានកេ្មងស្រី ប្រុស គេចសាលាវៀន ហើយប្រមូលផ្តុំគា្ន រួចក៏បាននាំពួកគាត់មកកាន់ប៉ុសិ្តនគរបាលទួលសងែ្ក១ រួមមាន ៖

១-ឈ្មោះធី សុវណ្ណ ភេទប្រុស អាយុ១៨ឆាំ្នមុខរបរលក់ដូរមានទីលំនៅផ្ទះជួល ភូមិទួលសងែ្ក សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ

២-ឈ្មោះ ថា ថាវីរះ ភេទប្រុស អាយុ ១៦ឆាំ្ន មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ភូមិទួលថ្ងាន់ សង្កាត់ទួលសងែ្ក២ ខណ្ឧឫស្សីកែវ 

៣-ឈ្មោះ នៅ សម្បតិ្តរតនះ ភេទប្រុសអាយុ១៥ឆាំ្ន មុខរបរកម្មករ មានទីលំនៅផ្ទះជួល ភូមិទួលសងែ្ក សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ 

៤-ឈ្មោះ ផុន ប៉េងហួត ភេទប្រុស អាយុ ១៥ឆាំ្ន មុខរបរនៅផ្ទះ មានទីលំនៅ៤៦៩ ផ្លូវ៩០៧ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ 

៥-ឈ្មោះ ថៃ បញ្ចពណ៍ ភេទស្រី អាយុ១៤ឆាំ្ន មុខរបរសិស្ស មានទីលំនៅផ្ទះ៣A ផ្លូវបេតុង ភូមិបឹងសាឡាង សងា្កត់ឫស្សីកែវ ខណ្ឧឫស្សីកែវ ។

ក្រោយពីអប់រំ ណែនាំ សមត្ថកិច្ចក៏បានអញ្ជើញ ឪពុក ម្តាយ អាណាព្យាបាល មកធើ្វកិច្ចសន្យាបញ្ឈប់សកម្មភាព ហើយអោយឪពុកម្តាយ ធានាយកកូនវិលត្រលប់ទៅផ្ទះវិញនិងអោយប្អូនៗខិតរៀនសូត្រទំនេរឆ្លៀតពេលរៀនបន្ថែមនិងជួយធ្វើការឪពុកម្ដាយលោកតាលោកយាយនិងជៀសអោយឆ្ងាយគ្រឿងស្រវឹងនិងការជក់ប្រើប្រាស់និងពាក់ព័ន្ធមានសារធាតុញៀនវាជាទង្វើខុសច្បាប់និងបំផ្លាញគ្រួសារនិងសុខភាព ។ដោយះ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print