ខ្សែប្រយុទ្ធLiam Delapដែលក្លឹបតោខៀវទើបទិញបានក្នុងតម្លៃ30លានផោន ត្រូវបានមិត្តស្រីជាតារាម៉ូដែលជនជាតិស្កុតលែនបោះបង់ចោល។
Delap អាយុ 22 ឆ្នាំមានទំនាក់ទនងស្នេហ៍ជាមួយ Leanna Paul ដែលជាតារាម៉ូដែលអាយុ 25 ឆ្នាំនិងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
យោងតាមគេហទំព័រកម្សាន្ត Glam, Set & Match បានឲ្យដឹងថា Paul បានបញ្ចប់ទំនាក់ទំនងស្នេហា ខណៈដែល Delap កំពុងបំពេញកាតព្វកិច្ចលេងកម្មវិធីពានរង្វាន់ Club World Cup ជាមួយ Chelsea។
បន្ទាប់ពីការបែកបាក់ Paul បានចេញសេចក្តីថ្លែងការណ៍មួយនៅលើ Instagram ដោយសរសេរថា៖ ‘អ្នកមិនអាចធ្វើឱ្យអ្នកណាម្នាក់មានភាពស្មោះត្រង់ដោយការស្រឡាញ់ពួកគេខ្លាំងជាងនោះទេ’។
Delap បានផ្ទេរពី Ipswich ទៅ Chelsea ក្នុងតម្លៃ 30 លានផោនកាលពីដើមរដូវក្តៅនេះ។
គាត់បានទទួលអាវលេខប្រាំបួននៅ Stamford Bridge ហើយនៅជាមួយក្រុមរបស់ លោក Enzo Maresca កំឡុងពេលយុទ្ធនាការ Club World Cup ដែលកំពុងបន្តនៅអាមេរិក។ Delap បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ Chelsea ក្នុងអំឡុងពេលឈ្នះ 3-0 លើក្រុម Esperance Tunis ។