កម្លាំងនគរបាលសហការជាមួយនឹងរដ្ឋបាលសាលាសង្កាត់ច្បារអំពៅទី២ចុះរដ្ឋបាលស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេ

ចែករំលែក៖

ភ្នំពេញៈ  កាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិដេីមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី២ បានដឹកនាំកម្លាំងសហការជាមួយនឹងរដ្ឋបាលសាលាខណ្ឌច្បារអំពៅចុះរដ្ឋបាលស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេនិងសំណង់មិនរៀបរាយអោយរុះរើចេញជាបន្ទាន់មិនអនុញ្ញាតអោយមានការសាងសង់នៅច្រាំងទន្លេនោះទេ។

ក្រោយពីកម្លាំងនគរបាលច្បារអំពៅសហការជាមួយនឹងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានចុះមកដលទីតាំងខាងលើក៏បានពិនិត្យឃើញថា ផ្ទះ០២ខ្នងស្មើនឹង ១៦បន្ទប់ អ្នកស្នាក់នៅបណ្តោះអាសន្ន ១៦គ្រួសារ មនុស្ស ៦៤នាក់ប្រុស៣១នាក់ ប្រកបមុខរបរលក់ដូរ១០នាក់ កម្មករ ១៦នាក់ រត់ម៉ូតូកង់បី ១៤នាក់ និស្សិត០៦នាក់ នៅផ្ទះ១៨នាក់ នឹងបានណែនាំទីតាំងសង់រោងចំនួន ០៤កន្លែងដែលសង់នៅតាមច្រាំងទន្លេអោយរុះរេីចេញ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print