សង្ស័យឆ្លងចរន្តខ្សែភ្លើង រថយន្តក្រុង១គ្រឿងបានឆាបឆេះម៉ាស៊ីនខាងក្រោយ ផ្អើលភ្ញៀវរត់ចែកជើងគ្នា

ចែករំលែក៖

ខេត្តបាត់ដំបង៖ រថយន្តក្រុងប្រភេទVIPមួយគ្រឿងសង្ស័យឆ្លងចរន្តខ្សែភ្លើងបានបង្ក ជាអគ្គិភ័យឆាបឆេះម៉ាស៊ីនខាងក្រោយ ផ្អើលភ្ញៀវរត់ចែកជើងគ្នានៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវេយ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញរថយន្តក្រុងប្រភេទ VIP មួយគ្រឿងពណ៌ស លាយបៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3D-3567 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាង១០នាក់ ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឆាបឆេះម៉ាស៊ីនខាងក្រោយបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវរត់ចែកជើងគ្នា តែសំណាងល្អបានក្រុមជាងជួស ជុលរថយន្តរត់មកជួយពន្លត់ទាន់ពេលមិនឲ្យឆេះរាល ដាលបន្ត។

...

ក្រោយពេលកើតហេតុ ភ្ញៀវខាងលើបានសាង(ផ្ទេរ) ឲ្យជិ:រថយន្តផ្សេង បន្ទាប់មកតៃកុងរថយន្តបានទំនាក់ ទំនងយកត្រាក់ទ័រមកអូសយកទៅយានដ្ឋានដើម្បីធ្វើការជួសជុលផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print