ជិះម៉ូតូពេលមេឃកំពុងភ្លៀង ជ្រុលចង្កូតទៅបុកម៉ូតូរ៉ឺម៉កចតចោលបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូពេលមេឃកំពុងធ្លាក់ភ្លៀងជ្រុលចង្កូតទៅបុកម៉ូតូរ៉ឺម៉កដែលឈប់ចតនៅវេលាម៉ោង ០៨និង៥៥នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1l-1178 បើកបរដោយឈ្មោះ ម៉ុក ថាន ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុខណៈមេឃកំពុងភ្លៀងបានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដែលឈប់ចតនៅលើចិញ្ចើមផ្លូវពីក្រោយបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ម្ចាស់ រ៉ឺម៉កឈ្មោះ ស្រី ពៅ ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត។

...

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅពិនិត្យវាស់វែងរួចធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំងពីរត្រូវបានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print