សមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៩នាក់ករណីលួចមានស្ថានទម្ងន់ទោស និងសមគំនិត(លាក់បំបាំងតម្រុយ)

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន ៩នាក់ ករណីលួចមានស្ថានទម្ងន់ទោស និងសមគំនិត(លាក់បំបាំងតម្រុយ)។

 

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាជនសង្ស័យមានទី១ ឈ្មោះអៀច ពិសិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត។

 

២-ឈ្មោះភោគ ផលសុចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុ រស់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

៣-ឈ្មោះគា ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិម្ខោះ ឃុំចុងក្រវៀង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

៤-ឈ្មោះព្រំ វិឆ័យ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេសក្រុងបាវិត។

៥-ឈ្មោះឆយ បិនហុង ភេទប្រុស អាយុ១៦ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្នាញ សង្កាត់បាទីក្រុងបាវិត (អ្នកធ្វេីសកម្មភាពឆក់)។

៦-ឈ្មោះឡឹក ធិនវិបុល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដឹកជញ្ជូន រស់នៅភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្រ្ទា ។

៧-ឈ្មោះខុន សោភា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកជញ្ជូន  រស់នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត  ។

៨-ឈ្មោះផា ដេវីត ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់តុរស់នៅភូមិអំពិល សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ភ្នំពេញ ។

និងទី៩ឈ្មោះ ពៅ  ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្ដាល (ដៃដល់)។

 

ប្រភពបន្តថា នៅវេលាម៉ោង៤នាទី ទៀបភ្លឺ ឈានចូលថ្ងែទី០៨ ខែកក្កដាឆ្នាំ២០២៥ សមត្ថកិច្ចនគរបាល បានទទួលពត៍មានពីជនរងគ្រោះចំនួន២នាក់ (ម្នាក់ជនជាតិចិន និងម្នាក់ជាជនជាតិវៀតណាម) ថាមានករណីចោរឆក់ទូរស័ព្ទរបស់ខ្លួន នៅចំណុចក្រុងបាវិត ខេត្តស្វាយរៀង។

 

ដោយមានការដឹកនាំពីលោកអធិការ កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត  បានស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៩នាក់ រួមនិងវត្ថុតាង ជាក់ស្តែង ទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាកអាយហ្វូន ចំនួន៣គ្រឿង និងម៉ូតូជាមធ្យោបាយធ្វើសកម្មភាព ។

 

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលជំនាញក្រុងបាវិត បានកសាងសំណុំរឿង  រួមនិងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននករបាលខេត្តចាត់ការបន្តតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print