បង្ក្រាបបានហេីយ​ ករណីឃាតកម្មនៅស្រុកពញាក្រែក​រួចយកសពទៅកប់ចោល​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ÷ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្មសម្លាប់ជនជាតិចិន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ជនសង្ស័យជនជាតិចិនដូចគ្នា៥នាក់ ត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១០៖២០នាទី មានករណីប្រទះឃើញសាកសព ១ នាក់ សង្ស័យជនជាតិចិន ភេទប្រុសមានអាយុប្រហែល ៣៤ឆ្នាំ ត្រូវបានគេយកមកកប់ចោល នៅចំណុចរណ្ដៅដីស្ថិតនៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ៍័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៥០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់រួមមាន៖

*១៖ ឈ្មោះ Le Shanzhe ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ Zhou Qing ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ Fan Youping ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន
*៤៖ ឈ្មោះ Lin Yi ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន
*៥៖ ឈ្មោះ Yang Jiajie ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print