ភ្នំពេញ៖ ករណីហិង្សារបានកើតឡើងខណៈដែលនារីម្នាក់ត្រូវបានបុរសម្នាក់ទៀតទះកំភ្លៀងមួយដៃចំផ្ទៃមុខបណ្តាលឲ្យមានរបួសស្នាម ព្រោះតែរឿងជិះម៉ូតូអកហ្សឺនិងរថយន្ត។
ហេតុការណ៍នេះដែរបង្កការភ្ញាក់ផ្អើលកាលពីម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ចំណុចក្រោយស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីបុរសម្នាក់ជាអ្នកបើករថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានបើករថយន្តMercedesមួយគ្រឿង រួមដំណើរជាមួយនិងនារីរងគ្រោះម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវបេតុងលេខ៨០ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុជាប់និងរបងស្ថានទូតបារាំងក៏បានបួងចង្កូតរថយន្តបត់ស្តាំបម្រុងនិងចូលផ្ទះ ភ្លាមៗនោះដែរស្រាប់តែអកហ្សឺនិងម៉ូតូ១គ្រឿងមិនចាំស្លាកលេខ ជិះដោយបុរស២នាក់ឌុបគ្នាធ្វើដំណើរមកពីក្រោយផ្លូវត្រង់ក៏អកហ្សឺគ្នាបន្តិចបន្តួច បន្ទាប់មកក៏ទាស់សំដីគ្នាមួយប្រាវហើយបានបែកគ្នារៀងៗខ្លួន ។
បន្ទាប់មកភាគីនារីរងគ្រោះបានបើករថយន្តចូលទៅដល់មុខផ្ទះ ពេលនោះស្រាប់តែបុរស២នាក់នោះបានជិះម៉ូតូឌុបគ្នាត្រឡប់មកវិញក៏មានការសួរនាំគ្នាទៅវិញទៅមកកើតជាជម្លោះវាយគ្នាផ្អើលពេញភូមិ ភ្លាមនោះក៏បុរសម្នាក់ក្នុងចំណោមបក្ខពួកម្នាក់ទៀតបានទៅទះកំផ្លៀងទៅលើនារីរូបស្រស់មួយដៃចំផ្ទៃមុខបណ្ដាលឲ្យមានរបួសស្នាមហើយក៏បង្កទៅជាហិង្សាវាយប្រតាយប្រតប់គ្នាផ្អើលពេញក្នុងភូមិតែម្តងទៅ។
បន្ទាប់ពីកើតហេតុមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចកដើម្បីសួរនាំចំពោះករណីហិង្សារខាងលើនេះ៕
ដោយ៖ ជ្រោយពេជ្រ