Update ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបបានករណីការផ្សព្វផ្សាយព័ត៌មានឆបោកកៀរគរថវិកាពីសប្បុរសជន

ចែករំលែក៖

ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូប ពាក់ព័ន្ធនឹងករណីការផ្សព្វផ្សាយព័ត៌មានឆបោកកៀរគរថវិកាពីសប្បុរជន។ គូសបញ្ជាក់ផងដែរថា ករណីខាងលើនេះ ជនសង្ស័យគឺជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ខ្មៃរខ្មែរ» និងបានប្រើប្រាស់គណនី០៤ផ្សេងទៀតដែលមានឈ្មោះ « ១.ហុងភា, ២.ម៉េសៀមរាប, ៣.Ah Su, ៤.ម៉ែសៀមរាប» បានធ្វើការផ្សព្វផ្សាយព័ត៌មានឆបោកកៀរគរថវិកាពីសប្បុរសជនក្រោមរូបភាពផ្សេងដូចជា កៀរគរថវិការ ជូនដល់វីរះកងទ័ព ដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ, ផ្សព្វផ្សាយពីទុរគតជនខ្វះខាតថវិកា ក្នុងការទិញក្តាមម្ឃូសអោយប្តីដែលបានបាត់បង់ជីវិត, ផ្សព្វផ្សាយឆបោកដោយប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើការកាត់តរូបភាពកុមារកំព្រាឳពុកម្តាយ ដើម្បីឆបោក សប្បុរសជន និងភ្ជាប់ជាមួយ រូបភាព QR កូដទទួលថវិកាពីសប្បុរជន។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាបកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានសូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិការផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរគរថវិការដែលគ្មានប្រភពផ្លូវការច្បាស់លាស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print