ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះថា ៖ យោងតាមច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកមាត្រា៣២ បានចែងថា ៖ អង្គភាពចុះបញ្ជីនាវាសញ្ជាតិខ្មែរ មានសិទ្ធិបដិសេធចុះបញ្ជីនាវាសញ្ជាតិខ្មែរ ក្នុងករណីណាមួយ ដូចខាងក្រោម៖
១- មិនមានឯកសារគ្រប់គ្រាន់ ដូចជាឯកសារម្ចាស់នាវា ឯកសារនាវាជាដើម។
២- មិនបានបំពេញលក្ខខណ្ឌបច្ចេកទេសគ្រប់គ្រាន់ពាក់ព័ន្ធនឹងសុវត្ថិភាព សន្តិសុខ និងបរិស្ថាន ព្រមទាំងលក្ខខណ្ឌសុខភាព និងផាសុកភាពនាវិក។
៣- នាវាដែលត្រូវបានហាមឃាត់ចុះបញ្ជី ឬលទ្ធភាពដែលបញ្ជាក់ថា នាវាអាចប្រើក្នុងគោលបំណងខុសច្បាប់ណាមួយ ឬអាចបង្កការខូចខាតដល់ផលប្រយោជន៍ ឬកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា៕
...
ដោយ ៖ សិលា