Tottenham បានបញ្ចប់ដោយជោគជ័យក្នុងការចុះហត្ថលេខាទិញកីឡាករ Mohammed Kudus ពី West Ham ក្នុងតម្លៃ 55 លានផោន។
កីឡាករអន្តរជាតិហ្គាណាបានចុះកិច្ចសន្យារយៈពេលវែងនៅកីឡដ្ឋាន Tottenham Hotspur ហើយក្លាយជាកីឡាករសំខាន់ដំបូងរបស់ក្លឹបក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Thomas Frank ។
កីឡាករវ័យ 24 ឆ្នាំនេះ នឹងពាក់អាវលេខ 20 នៅរដូវកាលក្រោយ បន្ទាប់ពីបញ្ចប់ការពិនិត្យសុខភាពរបស់គាត់នៅ Spurs មុនពេលការប្រកាសនៅយប់ថ្ងៃព្រហស្បតិ៍។
Kudus ដែលបានចូលរួមជាមួយ West Ham ពី Ajax ក្នុងតម្លៃ 38 លានផោនកាលពី 2 ឆ្នាំមុនបានស៊ុតបញ្ចូលទី 5 គ្រាប់នៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។
ជាសរុបសម្រាប់ក្រុមញញួរធំ គាត់បានស៊ុតបញ្ចូលទីបាន 19 គ្រាប់ក្នុងការបង្ហាញខ្លួន 80 ដង។
នៅពេលប្រកាសផ្ទេរចេញ ក្រុម West Ham បានអរគុណខ្សែបម្រើប្រយុទ្ធរូបនេះសម្រាប់ការលេងដល់ក្រុម និងបានជូនពរគាត់ឱ្យមានជោគជ័យសម្រាប់អនាគត។
កីឡាករKudusបានថ្លែងថាគាត់តែងតែចង់លេងនៅកម្រិតខ្ពស់បំផុត។ គាត់សប្បាយចិត្តខ្លាំងពេលបានមកចូលរួមជាមួយក្រុមមាន់ខ្នាយមាសSpurs ដែដែលជាក្លឹបធំនិងបានលេងChampions Leagueរដូវកាលក្រោយ។