ទស្សនៈខាងអរិយធម៌របស់លោក Xi Jinping ដែលជាអ្នកគាំទ្រយ៉ាងសកម្មនៃអរិយធម៍និងសិល្បៈ

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ប្រទេសចិន ដែល មានប្រវត្តិសាស្ត្រ អរិយធម៌ ជាង ប្រាំពាន់ឆ្នាំ កំពុង លេចចេញ សន្ទុះ វប្បធម៌ ថ្មី ៗ។ អរិយធម៌ ចិន ជា អរិយធម៌ ដ៏ មហិមា តែមួយគត់លើពិភពលោក ដែល ត្រូវ បន្ត ជារហូត មិនដាច់ ហើយ រីកចម្រើន ដល់ពេល បច្ចុប្បន្ន ក្នុង បែបបទ ប្រទេស ។ ការ ស្រឡាញ់ យ៉ាង ខ្លាំង ចំពោះ អរិយធម៌ចិន របស់ លោក Xi Jinping គឺចាប់ពី ពេល វ័យ ក្មេង មក ។ លោក ជា អ្នក គាំទ្រ យ៉ាង សកម្ម នៃ វប្បធម៌ និងសិល្បៈ ដូច្នេះ បាន ចាត់ទុក ការបន្ត វេន និងអភិវឌ្ឍ វិស័យ វប្បធម៌ ជា ខ្លឹមសារ សំខាន់ មួយ នៃ ការធ្វើ អភិបាលកិច្ច ជាតិ របស់ ខ្លួន។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន តាមដាន យកចិត្តទុកដាក់ លើ ការដែល វប្បធម៌ និង សេដ្ឋកិច្ច រួមបញ្ចូល គ្នា និង ជំរុញ គ្នា ទៅវិញ ទៅមក។ ពេល ចុះត្រួតពិនិត្យ ការងារ តាម ខេត្តស្រាន់ស៊ី លោកបាន លើកឡើងថា តំបន់ ដែល មាន ធនធាន ប្រវត្តិសាស្ត្រ និង វប្បធម៌ គួរ ផ្តោត លើ ការអភិរក្ស និង អភិវឌ្ឍ ឧស្សាហកម្ម វប្បធម៌អរូបិយ ដើម្បី ជួយដល់ មហាជន ទទួលបាន ប្រាក់ចំណូល កាន់តែច្រើនឡើងៗ។ ពេល ចុះត្រួតពិនិត្យ ការងារ តាម ខេត្តកានស៊ូ លោក បាន គូសបញ្ជាក់ថា វិស័យ វប្បធម៌ និងទេសចរណ៍ គួរ បង្កើត ជា ឧស្សាហកម្មសសរស្ដម្ភ ពេល ត្រួតពិនិត្យ ការងារ តាម ខេត្តហៃណាន លោក បាន លើកឡើងថា ប្រព័ន្ធ សេវា វប្បធម៌ សាធារណៈ ត្រូវ កសាង ឱ្យ កាន់តែល្អថែមទៀត ដើម្បី បម្រើ អ្នកភូមិឃុំនិងអ្នក ក្រុង ឱ្យ កាន់តែ ល្អ ប្រសើរ។ល។

គេហទំព័រ «CCFR China state-controlled media » ! «វប្បធម៌ ជា ចំណុចគាំទ្រ ដ៏ សំខាន់ នៃ ការអភិវឌ្ឍ ប្រកបដោយ គុណភាព ខ្ពស់ នៃ ប្រទេសជាតិ» « ការបន្ត វេន ដ៏ល្អបំផុត ចំពោះ ប្រវត្តិសាស្ត្រ គឺ បង្កើត ប្រវត្តិសាស្ត្រ ថ្មី ។ » នេះបើតាម លោក Xi Jinping ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print