លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយ លោក Abdel Fattah al-Sisi ប្រធានា ធិបតីអេហ្ស៊ីប

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ១០ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបាន ជួបពិភាក្សាការងារជាមួយ លោក Abdel Fattah al-Sisi ប្រធានា ធិបតីអេហ្ស៊ីបនៅក្រុងគែររដ្ឋធានីអេហ្ស៊ីប។

លោក Li Qiang បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំ ជា យុទ្ធសាស្ត្ររបស់ ប្រមុខរដ្ឋ នៃប្រទេ សទាំងពីរ ទំនាក់ទំនងចិន-អេហ្ស៊ីប បាន អភិវឌ្ឍយ៉ាងផុលផុស។ ភាគីចិន មានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយ ភាគីអេហ្ស៊ីប លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្មកម្មន្តសាល ថាមពល បច្ចេកវិទ្យា និងការផ្លាស់ប្តូរ ប្រជាជននិងប្រជាជនក្រោមក្របខ័ណ្ឌ នៃការរួមគ្នា កសាង ”ខ្សែក្រវាត់ និងផ្លូវ ” ព្រមទាំង លើកទឹកចិត្ត សហគ្រាសចិនកាន់តែច្រើន មកវិនិយោគនៅអេហ្ស៊ីប ។ ភាគីចិនមានឆន្ទៈរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយ អេហ្ស៊ីប ជំរុញឱ្យ បញ្ចប់ភ្លើងសង្គ្រាមនៅ តំបន់ហ្កាហ្សា ក្នុងពេលឆាប់ៗ បន្ធូបរន្ថយវិបត្តិមនុស្ស ធម៌ ក៏ដូចជា បង្ការកុំឱ្យការប៉ះទង្គិចរីករាលដាល និង ឡើងកម្តៅថែមទៀត និងធ្វើ កិច្ច ខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីដោះស្រាយបញ្ហា ប៉ាឡេស្ទីន ដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌ និង ជាអចិន្ត្រៃយ៍។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Sisi បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមកិច្ចខិតខំ ប្រឹងប្រែងរួម របស់ភាគីទាំងពីរ អេហ្ស៊ីបនិងចិនបានបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ទំនាក់ទំនង រវាងប្រទេស ទាំងពីឈានដល់កម្រិតកំពូល ក្នុងប្រវត្តិសាស្ត្រ ។ ភាគីអេហ្ស៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវ គោលការណ៍ប្រទេសចិន មួយ មានឆន្ទៈបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ជាមួយ ចិន ក៏ដូច ជា ជំរុញ ការរួមគ្នា កសាង ”ខ្សែក្រវាត់ និងផ្លូវ ” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print