ភ្នំពេញ ៖ បើតាមការចុះផ្សាយ ដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍ នៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥ បានលើកឡើងថា ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោកWang Yi បានប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក Maris Sangiampongsa ថា ចិនត្រៀមខ្លួនរួចរាល់ ដើម្បីដើរតួនាទីស្ថាបនា សម្រាប់ការរួមរស់ជាមួយគ្នាដោយសន្តិភាព នៃប្រទេសថៃ និងកម្ពុជា។
រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងប្រាប់សមភាគីថៃយ៉ាងដូច្នេះ នៅក្នុងជំនួបមួយដែលធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ទី១០ខែកក្កដាឆ្នាំ២០២៥ម្សិលមុិញ ។
សារព័ត៌មានថៃបាងកកប៉ុស្តិ៍ បានបន្តថា ៖ លោកWang Yiបាននិយាយថា ចិននឹងរក្សាជំហរ គោលបំណងនិងយុត្តិធម៌ លើជម្លោះព្រំដែន រវាងកម្ពុជានិងថៃ ហើយសង្ឃឹមថាប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីរ នឹងធ្វើការងារដើម្បីដោះស្រាយបញ្ហា តាមរយៈការសន្ទនានិងការពិគ្រោះយោបល់ ជាលក្ខណៈមិត្តភាព៕
ដោយ ៖ សិលា