ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការដែលបរទេសធ្វើឲ្យខ្មែរលំបាក = ក៏ជាកម្លាំងជម្រុញឲ្យខ្មែរភ្ញាក់ខ្លួនចេះគិត ចេះធ្វើ និងចេះរស់ដោយខ្លួនឯង ។
២- នាបច្ចុប្បន្ននេះជាសម័យសកលភាវរូបនីយកម្ម = ប្រទេសនិមួយៗមានជម្រើសច្រើន មិនមែនអត់ពីប្រទេសណាមួយ គេអាចធ្វើទំនាក់ទំនងប្រទេសផ្សេងបានដែរ?
៣- ខ្លួនថាចេះស្រឡាញ់កូន ស្រឡាញ់មាតុភូមិខ្លួន = តែត្រូវយល់ថាគេក៏ចេះស្រឡាញ់ប្រពន្ធកូននិងមាតុភូមិគេដែរ?
៤- ដើម្បីផលប្រយោជន៍ទាំងអស់គ្នា = មានតែធ្វើទំនាក់ទំនងជាមួយគ្នាដោយស្មើភាព គោរពគ្នាទៅវិញទៅមក ប្រាស្រ័យទាក់ទងគ្នាល្អដើម្បីផលប្រយោជន៍ទាំងអស់គ្នាទើបរស់បានយូរនិងរីកចម្រើនទាំងអស់គ្នា នេះហើយហៅថានយោបាយឈ្នះ-ឈ្នះ?
៥- ក្នុងទំនាក់ទំនងគ្នាបើម្ខាងដើរខ្សែរលើម្ខាងទៀត = ទំនាក់ទំនងនោះមិនអាចស្ថិតស្ថិរយូរអង្វែងទេ?
៦- មេដឹកនាំថៃមួយចំនួនគិតថាខ្លួនជាបងធំនៅអាស៊ាន = តែក្នុងប្រទេស១០នៃអាស៊ាននៅមានប្រទេសដទៃទៀតធំជាងថៃនិងមានសក្តានុពលជាងថៃ?
៧- ការតាំងខ្លួនជាបងធំនិងប្រមាថអ្នកដទៃ = មិនផ្តល់ផលប្រយោជន៍ឲ្យខ្លួនបានយូរទេ?
៨- ថៃនិងកម្ពុជាជាប្រទេសភូមិផងរបងជាមួយមិនអាចលើកមួយណាចេញឆ្ងាយបានទេ = មានតែការកសាងទំនាក់ទំនងល្អជាមួយគ្នាទើបប្រទេសនិងប្រទេស ប្រជាជននិងប្រជាជនបានសុខជាមួយគ្នានិងរីកចម្រើនទាំងអស់គ្នា។
៩- ការប្រកាន់រើសអើងជាតិសាសន៍ការយកការឈឺចាប់ពីអតីតៈកាលមកធ្វើបច្ចុប្បន្នភាពមិនចំណេញទេ បានតែបែកបាក់ ចងគំនុំនិងមើលមុខគ្នាមិនត្រង់ = នៅទីបំផុតខាតទាំងអស់គ្នា បើមិនឈ្នះក៏ខាតបង់ដែរ?
១០- នាសព្វថ្ងៃនេះនៅលើពិភពលោកមានតែប្រទេសមហាអំណាចធំៗទេដែលអាចគម្រាមកំហែងប្រទេសដទៃ = ព្រោះមហាអំណាចមានសក្តានុពលធំ មានកម្លាំងខ្លាំង មានមធ្យោបាយច្រើនដែលប្រទេសតូចតាចអាចធៀបបាន? ៕
ដោយ ៖ សិលា