ស្វែងយល់ ! តើខ្លឹមសារស្បថសម្រាប់អ្នកដែលចូលសញ្ជាតិខ្មែរ យ៉ាងដូចម្តេច?

ចែករំលែក៖

ភ្នំពេញ ៖ សូមអានការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ កើត រិទ្ធ យ៉ាងដូច្នេះថា ខ្ញុំសូមសច្ចាជាឱឡារិកថា ខ្ញុំមានភក្តីភាព និងសេចក្ដីស្នេហាចំពោះជាតិមាតុភូមិកម្ពុជារបស់ខ្ញុំ ហើយប្ដេជ្ញាធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារ និងគោរពរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ខ្ញុំសូមប្ដេជ្ញាជាឱឡារិកថា នឹងតាំងខ្លួនជាពលរដ្ឋខ្មែរដ៏ល្អហើយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីចូលរួមចំណែកក្នុងការការពារខឿនឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមព្រមទាំងលើកកម្ពស់កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ទៀតថា «ប្រជាពលរដ្ឋខ្មែរ ទាំងអ្នកមានសញ្ជតិខ្មែរពីកំណើត ឫអ្នកទទួលសញ្ជាតិខ្មែរតាមរយៈការទាមទារសញ្ជាតិក្តី គឺឱ្យតែជាខ្មែរត្រូវគោរពតាមមាត្រា ៤៩ , បន្ថែមពីនេះអ្នកចូលសញ្ជាតិ តាមសញ្ជាតិតូបនីយកម្មក្តី តាមការទាមទារសញ្ជាតិក្តី ទី១៖ ត្រូវមានព្រះរាជក្រឹត្យ ទី២៖ ត្រូវធ្វើសម្បថនៅមុខតុលាការកំពូល ហើយខ្លឹមសារនៃសម្បថ ដោយសារបានសញ្ជាតិខ្មែរត្រូវតែស្មោះត្រង់នឹងខ្មែរ ចឹងក្នុងខ្លឹមសារសម្បថដែលបានចែងនោះ អត់មានអ្វីក្រៅពីកាបង្ហាញនូវភក្តីភាព ស្មោះត្រង់ឥតងាករេ និងប្តេជ្ញាចិត្តការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជានោះទេ»។

បើតាមលោក កើត រិទ្ធ នៅក្នុងខ្លឹមសារនៃពាក្យសម្បថពេលចូលសញ្ជាតិខ្មែរនេះ មានខ្លឹមសារដូចនេះថា ខ្ញុំសូមសច្ចាជាឱឡារិកថា ខ្ញុំមានភក្តីភាព និងសេចក្ដីស្នេហាចំពោះជាតិមាតុភូមិកម្ពុជារបស់ខ្ញុំ ហើយប្ដេជ្ញាធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារ និងគោរពរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ខ្ញុំសូមប្ដេជ្ញាជាឱឡារិកថា នឹងតាំងខ្លួនជាពលរដ្ឋខ្មែរដ៏ល្អហើយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីចូលរួមចំណែកក្នុងការការពារខឿនឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមព្រមទាំងលើកកម្ពស់កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print