ក្រុងប៉ោយប៉ែត ៖ សមត្ថកិច្ចកម្ពុជា បានបណ្ដេញជនជាតិថៃចំនួន ០៤នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ (គ្មានលិខិតឆ្លងដែន)។
បើតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង ១២:១០នាទី បានសហការជាមួយកម្លាំងស្នាក់ការខេត្តសៀមរាប ព្រមទាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសកម្ពុជានូវជនជាតិថៃចំនួន ០៤នាក់ ស្រី ០២នាក់ ពាក់ព័ន្ធបទល្មើសរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ (គ្មានលិខិតឆ្លងដែន)។
សូមបញ្ជាក់ថា ៖ សមត្ថកិច្ចកម្ពុជា បានបណ្ដេញជនជាតិថៃចំនួន ០៤នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ៕
ដោយ ៖ សិលា