មានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនសាធារណជនជ្រាបថា មានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលទង្វើបែបនេះនាំឱ្យប៉ះពាល់ដល់ កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាពរបស់ឯកឧត្តមផ្ទាល់។

ការផលិតព័ត៌មានក្លែងបន្លំក្នុងចេតនាទុច្ចរិត ដើម្បីផលប្រយោជន៍បុគ្គល ឬក្រុមណាមួយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print