ខ្សែការពារ Hernandez ចូលរួមជាមួយ Al-Hilal ក្រោយផ្លាស់ចេញពី AC Milan

ចែករំលែក៖

កីឡាករ Theo Hernandez បានបញ្ចប់ការផ្ទេររបស់គាត់ដោយជោគជ័យពី AC Milanរបស់អ៉ីតាលី ទៅក្លឹប Al-Hilal ក្នុងក្របខណ្ឌ័ Saudi Pro League។

ខ្សែការពារសញ្ជាតិបារាំងវ័យ 27 ឆ្នាំរូបនេះបានចូលរួមជាមួយ Al-Hilal ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ ដោយបញ្ចប់រយៈពេល 6 រដូវកាលនៅទឹកដី San Siro បន្ទាប់ពីបានចាកចេញពី Real Madrid ក្នុងឆ្នាំ 2019 ។

ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកចាត់ការទូទៅរបស់ Milan លោក Massimiliano Allegri បាននិយាយកាលពីថ្ងៃចន្ទថា Hernandez នឹងមិនជាប់ជម្រើសក្នុងក្រុមនៅរដូវកាលក្រោយនោះទេ។

...

ពេលនេះគាត់នឹងលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្លឹប Inter Milan លោក Simone Inzaghi ដែលបានចូលដឹកនាំក្លឹបកាលពីដើមខែមិថុនា។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print