Newcastle ចាយលុយ70លានដុល្លារអាមេរិកទិញខ្សែបម្រើស្លាប Elanga របស់ Nottingham Forest

ចែករំលែក៖

ក្លឹប Newcastle United បានចុះហត្ថលេខាទិញខ្សែបម្រើប្រយុទ្ធ Anthony Elanga ពីក្លឹប Nottingham Forest ក្នុងកិច្ចសន្យារយៈពេលវែង នេះបើតាមក្លឹបទាំងពីរនៅអង់គ្លេស Premier League បានបញ្ជាក់ប្រាប់។

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Newcastle បានចំណាយប្រាក់ដំបូងចំនួន 52 លានផោន (70.21 លានដុល្លារ) បូកបន្ថែមចំនួន 3 លានផោនបន្ថែមសម្រាប់ខ្សែបម្រើស្លាបស៊ុយអែតវ័យ 23 ឆ្នាំនេះ។

កីឡាករអន្តរជាតិស៊ុយអែតមកដល់ Newcastle បន្ទាប់ពីដើរតួយ៉ាងសំខាន់ក្នុងការជំរុញ Forest ឱ្យបានលេងសម្រាប់វគ្គជម្រុះពានអឺរ៉ុប ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់  ក្នុងការបង្ហាញខ្លួន 38 ប្រកួតនៅ Premier League ។

...

គាត់ក៏បានស៊ុតបាល់បញ្ចូលទីបានចំនួន 4 ដងក្នុងការបង្ហាញខ្លួនចំនួន 22 លើកសម្រាប់ប្រទេសស៊ុយអែត ហើយនឹងមកចាប់ដៃគូជាមួយមិត្តរួមជាតិ Alexander Isak នៅទឹកដី St. James’ Park ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print