អាណិតណាស់ ! ប្តីដេកនៅផ្ទះមិនជួយ ស្ត្រីម្នាក់ជិះម៉ូតូទៅសម្រាលកូនដោយខ្លួនឯង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ស្រ្តីម្នាក់ដែលទៅសម្រាលកូន ដោយជិះម៉ូតូខ្លួនឯង ហើយមិនឃើញមានប្តី និងសាច់ញាតិជូនទៅមន្ទីរពេទ្យនោះ នៅពេលនេះគាត់សម្រាលកូនប្រុសបានដោយសុវត្ថិភាព ក្រោមការជួយ និងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។

ស្រ្តីរូបនេះ បានទទួលការអាណិតអាសូរយ៉ាងខ្លាំងពីមហាជននៅតាមបណ្តាញសង្គម ព្រោះតែគាត់ ត្រូវបើកម៉ូតូកញ្ចាស់មួុយគ្រឿង ទាំងយប់អត់ភ្លើង ដាក់ពិលពីលើក្បាលបំភ្លឺ និងទិញសំភារៈសម្រាប់ទៅឆ្លងទន្លេខ្លួនឯង ដែលស្ទើរមិនជឿនោះឡើយ។ មានអ្នកសួរនាំគាត់ ហេតុអីប្តីមិនជូនទៅពេទ្យ គាត់ថា ប្តីខ្ញុំដេកនៅផ្ទះ …. លឺបែបនេះលើសពីអាណិតដល់ស្ត្រីរូបនេះ។

តែក្រោយទៅដល់មន្ទីរពេទ្យ និងកើតបានកូនប្រុសម្នាក់ ទើបប្រហែល២ម៉ោងក្រោយ ឃើញប្តីរបស់គាត់ទៅមើលដល់ពេទ្យ។

នេះជាស្ថានភាពរបស់ពលរដ្ឋយើងខ្លះនៅតំបន់ជនបទ និងតំបន់ដាច់ស្រយ៉ាល។ តែពេលនេះ ទាំងកូន និងម្តាយមានសុខភាពល្អប្រសើរ។
យើងសង្ឃឹមថាស្រ្តីរូបនេះ នឹងទទួលបានការឧបត្ថម្ភពីសប្បុរសជននានា ! ហើយប្តីក៏មិនគួរបណ្តោយឱ្យប្រពន្ធជិះម៉ូតូមកសម្រាលកូនម្នាក់ឯងទាំងយប់បែបនេះដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print