ភ្នំពេញ ៖ សហព័ន្ធសហជីពយុវកម្មករកម្ពុជា រួមមាន ថ្នាក់ដឹកនាំសមាជិក សមាជិកា និងកម្មករទាំងអស់ នៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ កាបូប ស្បែកជើង ចំការកៅស៊ូអាកាសចរណ៍ ផលិតគ្រឿងលម្អ គ្រឿងបង្គុំអគ្គិសនី និងសម្ភារៈធ្វើដំណើរ បានផ្ញើសារលិខិតចូលរួមអបអរសាទរការចុះបូជនីយដ្ឋានចងចាំនៅកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះបើយោងតាមសារលិខិតអបអរសាទររបស់សហព័ន្ធសហជីពយុវកម្មករកម្ពុជា ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងសារលិខិតអបអរសាទរដដែលនោះ បានឲ្យដឹងថា មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង លើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរៈជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិខ្មែរតែមួយ ក្រោមម្លប់នៃសុខសន្តិភាព ការកសាងនិងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍន៍សម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ៕
ដោយ ៖ សិលា