ជាង 80% នៃប្រជាជនថៃបាននិយាយថា ពួកគេចង់ឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra លាលែងពីតំណែង ឬរំលាយសភាដើម្បីរៀបចំការបោះឆ្នោតទូទៅ ខណៈដែលឧត្តមសេនីយ៍ Prayuth Chan-ocha គឺជាជម្រើសកំពូលសម្រាប់នាយករដ្ឋមន្ត្រី នេះបើយោងតាមការស្ទង់មតិចេញផ្សាយនៅថ្ងៃទី 13 ខែកក្កដា។ 42.37% នៃអ្នកឆ្លើយតបបាននិយាយថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra គួរតែប្រកាសលាលែងពីតំណែង ដើម្បីស្វែងរកនាយករដ្ឋមន្ត្រីថ្មី។ 39.92% បាននិយាយថា Paetongtarn គួរតែរំលាយសភាតំណាងរាស្រ្ត ដើម្បីរៀបចំការបោះឆ្នោតទូទៅ។
ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍ (Nida) របស់ប្រទេសថៃ នាដើមខែកក្កដានេះ បានរកឃើញថា ជាង ៨០ភាគរយនៃអ្នកឆ្លើយតបនឹងសំណួរ គឺចង់ឱ្យនាយករដ្ឋមន្ត្រីព្យួរអំណាច លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ឬរំលាយសភា ខណៈដែលលោក Prayut Chan-o-cha គឺជាជម្រើសដ៏ល្អក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃបន្ទាប់។ វិទ្យាស្ថាននេះ បានធ្វើការស្ទង់មតិតាមទូរស័ព្ទទៅលើមនុស្សចំនួន ១ ៣១០នាក់នៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែកក្កដា។ ក្នុងចំណោមអ្នកឆ្លើយតបនឹងសំណួរ មាន ៤២.៣៧ភាគរយចង់ឱ្យលោកស្រី Paetongtarn លាលែងពីតំណែង ដើម្បីប្រទេសជាតិមាននាយករដ្ឋមន្ត្រីថ្មី ខណៈ ៣៩.៩២ភាគរយ អំពាវនាវឱ្យលោកស្រី រំលាយសភាដើម្បីរៀបចំការបោះឆ្នោតថ្មី ហើយ ០.៩៩ភាគរយចង់ឃើញរដ្ឋប្រហារ។
ការស្ទង់មតិដដែលក៏បានបង្ហាញថា មានតែ ១៥.០៤ភាគរយប៉ុណ្ណោះដែលចង់ឱ្យ លោកស្រី Paetongtarn បន្តធ្វេីជានាយករដ្ឋមន្រ្តី ហេីយនៅពេលសួរថា តើនរណាគួរតែមកជំនួសលោកស្រី Paetongtarn ក្រុមអ្នកឆ្លើយ ៣២.៨២ភាគរយ ពេញចិត្តនឹងលោក Prayut ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្ស United Thai Nation (UTN)។
លោកស្រី Paetongtarn ត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១ ខែកក្កដា ខណៈ សមាជិកព្រឹទ្ធសភាមួយក្រុម បានស្នើឱ្យដកលោកស្រីចេញពីកៅអីនាយករដ្ឋមន្ត្រីតែម្តង បន្ទាប់ពីមានការបែកធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្នុងពេលព្យួរតំណែងនេះផងដែរ៕ ដោយធីរីណា
រូបថត: BBC