ខេត្តកំពង់ឆ្នាំង ៖ នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត មានជំនឿជាក់ថាកងរាជអាវុធហត្ថនឹងខំធ្វើទំនើបកម្មគ្រប់វិស័យ ដើម្បីការពារ ថែរក្សាបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ នាយឧត្ដមសេនីយ៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ៖ ប្រទេសកម្ពុជា ធ្លាប់ទទួលរងការឈ្លានពានពីបរទេស និងរបបប្រល័យពូជសាសន៍ និងការលំបាក់ច្រើនមកហើយ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នកម្ពុជាកម្ពុជាបានងើបឡើងវិញស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានា។ ដូច្នេះកម្ពុជាចង់បានបំផុតគឺសន្ដិភាព មិនចង់មានជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ ប៉ុន្ដែគួរឱ្យសោកស្ដាយកាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅប្រទេសថៃ បានឈ្លានពានលបលួចបាញ់ប្រហារយោធិនកម្ពុជាបណ្ដាលឱ្យបាត់បង់ជីវិត៕
ដោយ ៖ សិលា