វៀតណាម​ គ្រោងនឹងហាមឃាត់ម៉ូតូដែលប្រើហ្គាសធ្វើដំណើរចូលកណ្តាលទីក្រុងរបស់ខ្លួន​ ចាប់ពីខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ​!

ចែករំលែក៖

វៀតណាម៖ ប្រទេសវៀតណាម​ គ្រោងនឹងហាមឃាត់ម៉ូតូដែលប្រើហ្គាសធ្វើដំណើរចូលកណ្តាលទីក្រុងរបស់ខ្លួនចាប់ពីខែកក្កដា ឆ្នាំ ២០២៦ ដែលនេះជាវិធានការមួយនៃផែនការបោសសម្អាតដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងកែលម្អគុណភាពខ្យល់។ ការហាមប្រាមដែលបញ្ជាដោយនាយករដ្ឋមន្ត្រី Pham Minh Chinh ក្រោមការណែនាំដែលចេញកាលពីថ្ងៃទី ១២ ខែកក្កដា នឹងអនុវត្តចំពោះម៉ូតូ ដែលប្រើហ្គាស់ទាំងអស់ដែលប្រតិបត្តិការ ឆ្លងកាត់ទីប្រជុំជន និងរួមទាំងតំបន់ហាមឃាត់មួយចំនួនទៀត។

តាមប្រព័ន្ធផ្សព្វផ្សាយវៀតណាមចំណាត់ការថ្មីដល់ឆ្នាំ ២០២៨ ក៏គ្រោងនឹងមានការរឹតបន្តឹង រាប់បញ្ចូលទាំងរថយន្តឯកជនដែលប្រើហ្គាសក្នុងរង្វង់ផ្លូវហាមឃាត់មួយចំនួនក្នុងទីក្រុងហាណូយ ហើយ ឆ្នាំ ២០៣០ វៀតណាមមានគោលបំណងដាក់កម្រិតយានជំនិះប្រើហ្គាស់ទាំងអស់នៅដំណើរតាមផ្លូវលេខ ៣ ដែលមិនអាចធ្វើដំណើរចូលក្រុងបាន ហើយនឹងពង្រីកការធ្វើដំណើរភ្ជាប់ជាមួយផ្លូវហាយវេ និងផ្លូវល្បឿនលឿនដែលតភ្ជាប់ទៅខេត្តនាៗ។

ក្រុមមន្ត្រីបាននិយាយថា ផែនការនេះត្រូវបានរៀបចំឡើងដើម្បីប្រែក្លាយទីក្រុងហាណូយទៅជាទីក្រុងដែលមានការបំភាយឧស្ម័នតិច ជាមួយនឹងការផ្លាស់ប្តូរពេញលេញឆ្ពោះទៅរករថយន្តអគ្គិសនី និងការដឹកជញ្ជូនសាធារណៈស្អាតក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ទីក្រុងនេះត្រូវបានកំណត់ឲ្យបញ្ចប់ផែនការជាតំបន់ដែលមានការបំភាយឧស្ម័នទាប (LEZ) នៅត្រីមាសទី ៣ ឆ្នាំ ២០២៥ ហើយនឹងធ្វើទំនើបកម្មមធ្យោបាយធ្វើដំណើរ ពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ។

...

នៅឆ្នាំ ២០៣០ ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ទីក្រុងហាណូយត្រូវបានគេរំពឹងថានឹងតភ្ជាប់យ៉ាងពេញលេញនូវផ្លូវសំខាន់ៗ សង្កាត់ដែលមានមនុស្សច្រើន និងមជ្ឈមណ្ឌលធ្វើដំណើរសំខាន់ៗដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី និងខ្សែរថភ្លើងក្រោមដី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print