អ៊ុយក្រែនបញ្ជាដ្រូន វាយប្រហាររោងចក្រនុយក្លេអ៊ែរ Zaporizhzhia​

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ ២០២៥ បានផ្សាយថាមន្ត្រីតែងតាំងដោយរុស្ស៉ីក្នុងតំបន់ បាននិយាយថា មានការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន លើមជ្ឈមណ្ឌលហ្វឹកហ្វឺន នៅឯទីតាំងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia កាលពីថ្ងៃអាទិត្យកន្លង។
តាមបណ្តាញតេឡេក្រាម មន្រ្តីរុស្ស៉ីរូបនោះបញ្ជាក់ថា «សត្រូវ (អ៊ុយក្រែន) ប្រើដ្រូនមិនស្គាល់ប្រភេទចំនួន ៣គ្រឿង ធ្វើការវាយប្រហារ តែមិនមានរបាយការណ៍អំពីការខូចខាត ឬគ្រោះថ្នាក់នោះទេ»។ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះ ដោយឯករាជ្យបានទេ ខណៈដែលវាបានកើតឡើងមួយថ្ងៃ បន្ទាប់ពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ប្រកាសថា មានសំឡេងបាញ់ចេញពីអាវុធធុនតូចរាប់រយគ្រាប់ កាលពីយប់ថ្ងៃទី១២ ខែកក្កដា នៅឯរោងចក្រ។
កងកម្លាំងរុស្ស៉ី បានគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាមឈ្លានពាន របស់ទីក្រុងមូស្គូលើអ៊ុយក្រែន នាខែកុម្ភៈ ឆ្នាំ ២០២២។ កន្លងមក ភាគគីទាំងសងខាង តែងចោទប្រកាន់គ្នាទៅវិញទៅមក អំពីការវាយប្រហារបរិវេណរោងចក្រនុយក្លេអ៊ែរដ៏ធំនៃតំបន់អឺរ៉ុបមួយនេះ៕

...

រូបថត​: kyodo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print