ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះការបង្កើតតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ នារសៀលថ្ងៃទី ១៤ ខែកក្កដា លោកវរសេនីយ៍ឯក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសព័ត៌មានអំពីបញ្ហាទាក់ទងនឹងយោធានាពេលថ្មីៗនេះ។

គេហទំព័រ  «CCFR China state-controlled media » មានអ្នកយកព័ត៌មានសួរថា៖ យោងតាមការផ្សាយដំណឹងឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ នាពេលថ្មីៗនេះថា ការដែលប្រទេសចិនយល់ព្រម ចុះហត្ថលេខាលើ ពិធីសារនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ គឺ “គ្រាន់តែជាការសម្តែងប៉ុណ្ណោះ”។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណា?

លោក Jiang Bin បានថ្លែងថា ការបង្កើតតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មានសារសំខាន់ណាស់ក្នុងការពង្រឹងប្រព័ន្ធមិនរីកសាយភាយនុយក្លេអ៊ែរអន្តរជាតិ និងការជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយនឹងមានអំណោយផលដល់ការការពារផលប្រយោជន៍ខាងសន្តិសុខជាមូលដ្ឋានរបស់ប្រទេសអាស៊ាន។ ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះរឿងនេះ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ចិនមានឆន្ទៈ ចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញានេះមុនគេ។

គេហទំព័រ  «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា ប្រទេសចិនអនុវត្តគោលនយោបាយស្តីពីការមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនគេ ហើយសន្យាដោយគ្មានលក្ខខណ្ឌថានឹងមិនប្រើប្រាស់ ឬធ្វើការគំរាមកំហែងថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរចំពោះប្រទេសដែលគ្មានអាវុធនុយក្លេអ៊ែរ និង តំបន់គ្មានអាវុធនុយក្លេអ៊ែរ។ ប្រទេសចិនគឺជាប្រទេសតែមួយគត់ក្នុងចំណោមរដ្ឋមានអាវុធនុយក្លេអ៊ែរដែលធ្វើការសន្យាបែបនេះ។ សហគមន៍អន្តរជាតិបានមើលឃើញថាថាមពលនុយក្លេអ៊ែរ និងគោលនយោបាយនុយក្លេអ៊ែររបស់ចិន គឺជាការរួមចំណែកដ៏សំខាន់ដល់សន្តិភាពពិភពលោក ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print