អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី១៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានធ្វើមោឃភាពបទបញ្ជារបស់ចៅក្រមសហព័ន្ធ ហើយបានអនុញ្ញាតឱ្យរដ្ឋបាលលោក Trump តាយ់បន្ថយមន្ត្រីនិងបគ្គលិកក្រសួងអប់រំក្នុងទ្រង់ទ្រាយធំ។
កាលពីខែឧសភា ចៅក្រមសហព័ន្ធបានចេញបទបញ្ជាឱ្យរដ្ឋបាលលោក Trump ផ្តល់ការងារឱ្យមន្ត្រីនិងបុគ្គលិក ជាង១៣០០ នាក់នៃក្រសួងអប់រំអាមេរិកឡើងវិញដែលជាការ រារាំងផែនការកាតាត់បន្ថយមន្ត្រីនិងបុគ្គលិកក្រសួងអប់រំក្នុងទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលលោក Trump ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Trump ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលតម្រូវឱ្យរដ្ឋមន្ត្រីក្រសួងអប់រំចាត់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីជំរុញការបិទក្រសួងអប់រំ និងផ្ទេរសិទ្ធិគ្រប់គ្រងការអប់រំទៅឱ្យរដ្ឋធានា។ ទង្វើនេះបានរងការប្រឆាំងយ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋានអប់រំនៅសហរដ្ឋអាមេរិក៕
ដោយ ៖ សិលា