ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តក្រុងបុកស្លាប់និងរបួសធ្ងន់ស្រាល០៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់បុរសជាអ្នកបើកបរម្នាក់បានស្លាប់ភ្លាមៗនិងអ្នករួមដំណើរ០២នាក់ផ្សេង ទៀតរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍នៅវេលាម៉ោង ២២និង៥០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលថ្មគោល ស្ថិតក្នុងភូមិថ្មគោលខាងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្ត បាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AR-8783 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរ ០២នាក់ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចរង្វង់មូលថ្មគោលក៏បានបត់ឆ្លងផ្លូវ ភ្លាមនោះក៏មានរថយន្តក្រុង១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3B-2421 បើកបរទិសដៅពីជើងទៅត្បូង បានជ្រុលមកបុកគ្នាពេញទំហឹងបណ្តាលអោយបុរសអ្នកបើកបរម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងនិងបុរស០២នាក់ទៀតរងរបួសធ្ងន់ស្រាលតែម្តង។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរវាស់វែងយកទៅរក្សាទុកដើម្បីអនុវត្តតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print