បុរសម្នាក់កំពុងផ្សារដែកស្រាប់តែធ្លាក់កម្ទេចចំខ្សែផ្លាក់ប៉ាន់ណូផ្សាយពាណិជ្ជកម្មបង្កឲ្យមានករណីអគ្គីភ័យ

ចែករំលែក៖

ភ្នំពេញ ជាងផ្សារដែកម្នាក់កំពុងតែផ្សារដែកស្រាប់តែធ្លាក់កន្តិចដែកចំខ្សែផ្លាក់ប៉ាន់ណូផ្សាយពាណិជ្ជកម្មបង្កឲ្យមានជាភ័យអគ្គីភ័យឆេះឆាប់នៅជាន់ទី៣ ក្នុងសង្កាត់អូរឬស្សីទី៣ បង្កការខូចខាត រួមជាមួយនឹងសម្ភារៈមួយចំនួនផងដែរ តែមិនបានអោយរាលដាល នរណារងរបួសនោះឡើយ

គ្រោះអគ្គិភ័យខាងលើនេះ បង្កភ្ញាក់ផ្អើលនាវេលាម៉ោង ១១ នឹង ៤៥នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះជាន់ទី០៣ តាមបណ្តោយផ្លូវ ១០៩កែង២១៧  ក្នុងសង្កាត់អូរឬស្សីទី០៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋក្បែរខាងបានអោយដឹងថា បុរសម្នាក់កំពុងផ្សារដែកស្រាប់តែធ្លាក់កន្តិចចំខ្សែខ្សែប៉ាន់ណូដែរផ្សាយពាណិជ្ជកម្មបង្កឲ្យមានករណីអគ្គីភ័យ និងធុំក្លិនឈ្ងៀមចេញពីផ្ទះកើតហេតុ នឹងមានលាយឡំផ្សែងហ៊ុយខ្មៅឃ្មួលឃ្មាញ់ ហ៊ុយចេញមកក្រៅ ភ្លាមៗ ក៏មានសម្លេងស្រែកចេញពីខាងក្នុងខាងលើដែលឆាបឆេះ ទើបបង្កអោយមានការឆោរឡោរដល់ប្រជាពលរដ្ឋ រាយការណ៍ជូននឹងសមត្ថកិច្ច ដើម្បីអោយសមត្ថកិច្ចជួយបន្តទាក់ទង ទៅមន្រ្តីជំនាញបង្ការនឹងពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៏បាញ់ពន្លត់ជៀសវាងមានការរាលដាល

អគ្គិភ័យខាងលើបានឆាបឆេះផ្ទះជាន់ទី០៣ប្រភេទថ្ម ត្រូវបានឆាបឆេះ រួមជាមួយសម្ភារៈមួយចំនួនផងដែរ តែមិនបង្កអោយនរណារងរបួសនោះឡើយ នឹងមិនមានការដាលដល់ផ្ទះដទៃនោះឡើយ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print