យកគ្រាប់មកកាត់ច្នៃធ្វើជាស៊ីម៉ាំងកាណូត បណ្តាលឱ្យផ្ទុះរបួសធ្ងន់០២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរស០២នាក់បានរងរបួសធ្ងន់ក្រោយយកគ្រាប់មកកាត់ច្នៃធ្វើជាស៊ីម៉ាំងកាណូតបណ្តាលអោយផ្ទុះឡើងនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចរាំងត្បាល់ ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ដំបូងឡើយគេឃើញឈ្មោះ ផាន សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកគ្រាប់សេកាសេឡង់ ០១គ្រាប់ ដែលសេះសល់ពីសម័យសង្គ្រាមឲ្យទៅឈ្មោះ យ៉ា រ៉ានី ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរជាងជួសជុលម៉ាសុីន កាត់ដើម្បីច្នៃធ្វើជាស៊ីម៉ាំងកាណូត ខណៈដែលកំពុងតែកាត់ភ្លាមនោះក៏បណ្តាលអោយផ្ទុះរងរបួសធ្ងន់ទាំង០២នាក់តែម្តង។

...

ក្រោយពេលកើតហេតុជនរងគ្រោះទាំង០២នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print