ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងការចោទប្រកាន់ទោសទៅលើប្រធានាធិបតី Rousseff ។ ការធ្វើបាតុកម្មប្រឆាំងខាងលើកើតឡើងក្រោយពេលដែលសភាបានចោទសួរលោកស្រីអស់រយៈពេល១៤ម៉ោងពាក់ព័ន្ធនិងមូលនិធិជាតិ ។
ប៉ូលិសប្រេស៊ីលបានឲ្យដឹងថា ពលរដ្ឋរាប់ពាន់នាក់នៅទីក្រុង Brasilliv និង Rio De Janeiro បានដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការប៉ុនប៉ងដកដំណែងប្រធានាធបិតី ។ នៅទីក្រុងសាវប៉ូឡូ ប៉ូលិសបានប្រើប្រាស់ឧស្មាន់បង្ហូទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករដែលបង្ករឲ្យមានហិង្សា។
ការធ្វើបាតុកម្មខាងលើកើតឡើងក្រោយពេលលោកស្រី Rousseff ត្រូវបានសភាព្យួរដំណែងប្រធានាធិបរតី ដើម្បីស៊ើបអង្គេតថា តើលោកស្រីពិតជាជាប់ពាក់ព័ន្ធនិងអំពើពុករលួយដែរឬទេ?
ប្រសិនបើតំណាងរាស្ត្រ ៥៤រូប ស្មើ២/៣អាសនក្នុងសភាពបោះឆ្នោតគាំទ្រនោះលោកស្រីនឹងត្រូវដកហូតដំណែង ប្រធានាធិបតី នឹងបញ្ចប់ការកាន់អំណាចរបស់គណបក្សពលករផលដែរ។
ក្រុមអ្នកស៊ើបអង្កេតនៅទីនោះបានបញ្ចាក់ថា លោកស្រីប្រធានាធិបតីនឹងជម្រុញឲ្យមានមហាបាតុកម្មកើតឡើងប្រឆាំងនឹងការដកសំណែងលោកស្រី ហើយជម្រុញឲ្យមានវិបត្តិនយោបាយយ៉ាងធ្ងន់នៅក្នុងប្រទេសនេះ។
សកម្មភាពខាងលើកើតឡើងក្រោយប្រទេសនេះបញ្ចប់ការធ្វើជាម្ចាសផ្ទះកីឡាអូឡាំពិចដោយជោគជ័យ៕
ប្រែសម្រួល៖ ម៉ែវ សាធី