សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ករណី  លួចមានស្ថានទម្ងន់ទោស(ប្លន់)  ២ករណីកន្លែងផ្សេងគ្នា នៅស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ករណី  លួចមានស្ថានទម្ងន់ទោស(ប្លន់)  ២ករណីកន្លែងផ្សេងគ្នា នៅស្រុកកំពង់រោទិ៍។

យោងតាម លោកហែមសាមុត អធិការនគរបាលស្រុកកំពង់រោទិ៍បានអោយដឹងនារសៀលថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥នេះថាជនរងគ្រោះទាំង២នាក់ មានឈ្មោះជនរងគ្រោះឈ្មោះ ពែក យ៉យ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូឡាក់គី រ៉ូប៊ី មានលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយបាត់បង់ កាបូបនៅក្នុងនោះមានប្រាក់៤ម៉ឺនរៀល ,ទូរសព្ឌ័ម៉ាកអូប៉ូ០១គ្រឿង ,អត្តសញ្ញាណបណ័្ណសញ្ជាត្តិខ្មែរ១សន្លឹក , ប័ណ្ណប .ស.ស១សន្លឹក និងកាតអេ.ស៊ី.លី.ដា១សន្លឹក។

ជនរងគ្រោះទី២មានឈ្មោះ ឡូញ សំភាស់ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិខាងលិចវត្ត ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងដោយបាត់បង់ម៉ូតូ មួយគ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានស្លាកលេខ។

ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ម៉ៅ ចាន់រ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គតាមោក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង  រួមទាំងវត្ថុតាងមាន: ម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ លេខម៉ាស៊ីន ២៧៤៨០០៤ និងកាបូបស្ពាយចំនួន ០១ ពណ៌ខ្មៅ គ្មានសម្ភារ(ត្រូវជនសង្ស័យយកចេញអស់)។

លោកអធិការបន្ថែមថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១២និង៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មី  បានទទូលពាក្យប្តឹងដោយផ្ទាល់ពីជនរងគ្រោះថាមានករណី  លួចមានស្ថានទម្ងន់ទោស(ប្លន់)  មួយករណីកើតឡើង ចំណុចលើផ្លូវជាតិលេខ៣១៤Dចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣,២៤ ស្ថិតក្នុងភូមិអូរឃុំថ្មី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ស្រី ០១នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ធាក់ម៉ូតូជនរងគ្រោះឈ្មោះ ពែក យ៉យ  បណ្តាលឲ្យដួលទៅនឹងចិញ្ចីមផ្លូវរងរបួសបាក់ស្មា ខាងឆ្វេង រួចឆក់យកកាបូបជនរងគ្រោះ រួចគេចចេញពីកន្លែងកើតហេតុទៅបាត់់។

ក្រោយពីទទួលបានបណ្តឹងនេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១១ក្នុងស្រុកកំពង់រោទិ៍ ព្រមទាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលទាំង ៨ក្រុងស្រុកក្នុងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណ ស្វែងរកតាមចាប់មុខសញ្ញាជនសង្ស័យ លុះដល់វេលាម៉ោង ១៣និង៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោត បានទទូលពាក្យប្តឹងដោយផ្ទាល់ពីជនរងគ្រោះថាមានករណី លួចមានស្ថានទម្ងន់ទោស(ប្លន់)  មួយទៀតកើតឡើង នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិត្រោក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ស្រី ០១នាក់ មិនស្គាល់អត្តសញ្ញាណភិនភាគជនសង្ស័យដដែល បានធ្វើសកម្មភាពជិះ គៀរ ម៉ូតូជនរងគ្រោះឲ្យឈប់ រួចប្លន់យកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ឡូញ សំភាស់  រួចប្លន់យកម៉ូតូជិះចេញពីកន្លែងកើតហេតុទៅបាត់ ។

រហូតដល់ម៉ោង ១៧ និង ៣០នាទី ថ្ងៃដដែល សមត្ថកិច្ចបាន សហការជាមួយកម្លាំសមត្ថកិច្ចក្រុងបាវិត ឃាត់បានមុខសញ្ញាជនសង្ស័យ ០១នាក់ ឈ្មោះ ម៉ៅ ចាន់រ៉ា ទាំងវត្ថុតាងមាន ម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ផងដែរ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចក្រុងបាវិត បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង យកមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ជាម្ចាស់ករណី។

នៅចំពោះមុខសត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្សពួក ០២នាក់ ស្រី ០១នាក់ ពិតជាបានធ្វើសកម្មភាព ធាក់ម៉ូតូមួយគ្រឿង បណ្តាលឲ្យដួល រួចឆក់យកកាបូប នៅចំណុចភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ព្រមទាំងជិះ គៀរ ម៉ូតូជនរងគ្រោះឲ្យឈប់ រួចប្លន់យកម៉ូតូ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ នៅចំណុចភូមិត្រោក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនចំនួន ០១នាក់ និងកំពុងស្រាវជ្រាស្វែងរកជនសង្ស័យចំនួន ០២នាក់ ស្រី ០១នាក់ កសាងសំណុំរឿងចាត់ការតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print