ខេត្តឧត្តរមានជ័យ៖ កងទ័ពកម្ពុជា-ថៃ នៅម៉ោងប្រមាណជិត២រសៀលថ្ងៃទី ១៥ កក្កដានេះ បានប៉ះទង្កិចគ្នាដោយសម្ដី និង រុញច្រានគ្នាមួយប្រាវនៅចំណុច ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ក្រោយពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
តាមរយៈវីដេអូដែលបានចែកចាយតាមបណ្តាញសង្គម គេឃើញកងទ័ពថៃបានប្រើប្រាស់សម្តីធ្ងន់ៗ ហើយបានរារាំងស្ត្រីម្នាក់ដែលជាអ្នកទេសចរមិនឲ្យឡើងទៅទស្សនា ប្រាសាទតាមាន់ធំរហូតមានការ ប៉ះទង្កិចគ្នាដោយសម្ដី និង រុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់គ្នានោះទេ។
ក្រោយពីហេតុការណ៍នេះ កងទ័ពកម្ពុជាបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីការងារសុវត្ថិភាពលរដ្ឋកម្ពុជាពីការស្រែកប្រមាថពីក្រុមកងទ័ពថៃ ហើយមេបញ្ជាការទាំងពីរបានជួបគ្នា ដើម្បីបន្ធូរស្ថានការណ៍។ស្ថានភាពនៅប្រាសាទតាមាន់ធំនៅពេលនេះ បានស្ងប់ស្ងាត់ទៅវិញហើយ។
ស្ត្រីខ្មែរយើងក៏ក្លាហាន បានចង្អុលទៅកាន់ទាហានថៃ ព្រោះគាត់ជាខ្មែរត្រូវតែមានសិទ្ធនៅលើកទឹកដីខ្មែរ ។ មន្ត្រីខេត្តឧត្តរមានមានជ័យ បញ្ជាក់ថា ពិតជាមានករណីដូចខាងលើមែន ប៉ុន្តែត្រូវបានសម្របសម្រួលគ្នាចប់ដោយសន្តិវិធី ចង់បានត្រឹមតែព្រំដែនសន្តិភាព ៕
ដោយ ៖ សិលា