ក្រុមការងារពាក់ព័ន្ធចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅឃុំមួយចំនួន ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ ពីលោករដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ខណ្ឌរដ្ឋបាលជលផល កំពង់ ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុក កំពង់សៀម កងរាជអាវុធហត្ថស្រុកកំពង់សៀម កម្លាំងអធិការដ្ឋាន នគរបាល ស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ និងកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលឃុំកៀនជ្រៃ និងដោយមានការសម្របសម្រួល ពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើស ជល ផល រុះរើ និងបំផ្លាញចោលនូវឧបករណ៍ ខុសច្បាប់១ចំនួន។

ជាលទ្ធផលនៃប្រតិបត្តិការបង្រ្កាបបានចំនួន២ករណី រួមមាន៖ ករណី ទី១ មានដូចជាៈ ឧបករណ៍លូស្បៃមុងចំនួន ១២ មាត់ របាំងស្បៃមុង ប្រវែងចំនួន ៣០០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨០ ដើម ចាក់លែង កូនត្រីចម្រុះទម្ងន់ ០៦គីឡូក្រាម នៅចំណុចចុងព្រែកកៀនជ្រៃ  ឃុំកៀន ជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ករណីទី២ មានដូចជាៈ  ឧបករណ៍លូស្បៃមុងចំនួន ១៦មាត់ របាំងស្បៃមុងប្រវែងចំនួន ៤៨០ ម៉ែត្រ បង្គោលចម្រឹងចំនួន ២៤០ ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់ ៧.៥គីឡូក្រាម នៅចំណុចវាខ្ទិល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចុងបញ្ចប់ក្រុមការងារ បន្តត្រួតពិនិត្យ និងបង្ក្រាបបទ ល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទបញ្ឈប់ការនេ សាទដែល ប្រើប្រាស់ ឧបករណ៍ល្មើសច្បាប់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print