អន្តរជាតិ៖ តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលស្ថិតិការងាររបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែកក្កដា បានបង្ហាញថាសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកនៅខែមិថុនាបានកើនឡើង២,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលខ្ពស់ជាងការព្យាករណ៍របស់ទីផ្សារ និងជាអត្រាកើនឡើងខ្ពស់បំផុតគិតចាប់ពីខែកុម្ភៈឆ្នាំនេះមកបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ នេះបេីយោងតាមការចេញផ្សាយរបស់ CCFR។
CCFR បាននិយាយថា បើមិនរាប់បញ្ចូលថ្លៃគ្រឿងឧបភោគបរិភោគ និងថាមពលដែលមានតម្លៃប្រែប្រួលខ្លាំង អត្រាអតិផរណាស្នូលរបស់សហរដ្ឋអាមេរិកក្នុងខែមិថុនាបានកើនឡើង២,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
អ្នកវិភាគសម្គាល់ឃើញថា ការដំឡើង ឬការគំរាមកំហែងដំឡើងពន្ធគយរបស់រដ្ឋាភិបាលអាមេរិកចំពោះផលិតផលនាំចូលពីដៃគូពាណិជ្ជកម្មសំខាន់ៗនៅឆ្នាំនេះគឺជាមូលហេតុចម្បងដែលធ្វើឱ្យតម្លៃទំនិញឡើងថ្លៃ ហើយសម្ពាធបណ្តាលមកពីការឡើងថ្លៃនឹងកាន់តែខ្លាំងឡើងថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ៕