ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- កាលណាសហការណ៍ជាមួយបរទេសដើម្បីសង្គ្រោះជាតិឲ្យបានរស់ជីវិតប្រជាជនទូទាំងប្រទេស = គេមិនហៅថាក្បត់ជាតិទេ។
២- ទង្វើក្បត់ជាតិគឺមានចែងក្នុងមាត្រា៤៤៣នៃក្រមព្រហ្មទ័ណ្ឌ = គឺបទសន្និដ្ឋិភាពជាមួយបរទេសបង្កគ្រោះមហន្តរាយដល់ប្រទេសជាតិ ទើបគេហៅថាក្បត់ជាតិ?
៣- កាលសង្រ្គាមលោកលើកទី២អាល្លឺម៉ងឈ្លានពានបារាំង = លោកសាលដឺហ្គោលរត់ទៅពឹងអង់គ្លេសមកជួយបារាំង គឺសាលដឺហ្គោលស្នេហាជាតិ។
៤- ក្នុងសភាពការណ៍ដ៏គ្រោះថ្នាក់ពីរបបប្រល័យពូជសាសន៍ប៉ុលពត = សម្តេចតេជោហ៊ុន សែន និងអ្នកស្នេហាជាតិច្រើននាក់ទៀតបានភៀសខ្លួនទៅប្រទេសវៀតណាមដើម្បីស្វែងរកម៌ាគាសង្គ្រោះជាតិឲ្យរួចផុតពីការកាប់សម្លាប់?
៥- ឥស្សរជនដែលបានរត់ទៅពឹងវៀតណាមសង្គ្រោះជាតិឲ្យរួចពីរបបប្រល័យពូជសាសន៍ប៉ុលពត = គឺជាអ្នកស្នេហាជាតិដែលប្រជាជនកម្ពុជាគោរពស្រឡាញ់និងគាំទ្ររហូតដល់សព្វថ្ងៃ។
៦- ការមិនគាំទ្រការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញមាត្រា៣៣ជំពូកទី៣ មានតែខ្មែរមួយចំនួនតូចនៅក្រៅប្រទេសប៉ុណ្ណោះ = ឯខ្មែរនៅក្នុងប្រទេស១០០%គាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះដោយឥតសំចៃ?
៧- ឱគ្រាន់តែសម្តេចតេជោបញ្ចេញសម្លេងសន្ទនាជាមួយផែថងថានក៏មានដីការចាប់ខ្លួនដែរ = តុលាការថៃចាប់ខ្យល់ បើចាប់គឺត្រូវចាប់ផែថងថានដែលបានទូរស័ព្ទរកសម្តេចឲ្យជួយដោះស្រាយទំនាស់ផ្ទៃក្នុងថៃដែលផែថងថានភិតភ័យខ្លាចប្រជាជនថៃដេញក្បាលចេញពីប្រទេសថៃ?
៨- តុលាការថៃធ្វើដល់តុលាការហើយ = អត់ដឹងខ្យល់ពីច្បាប់ហ៊ានចេញដីការចាប់មេដឹកនាំប្រទេសដទៃ?
៩- ថៃមិនមែនជាម្ចាស់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របីទេ = មានរឿងអីហាមឃាត់ខ្មែរមិនឲ្យចូលមើលប្រាសាទទាំងនេះ។ ចង់ឲ្យច្បាស់លាស់ថានរណាជាម្ចាស់ប្រាសាទគួរតែថៃក្លាហានចូលទៅតតាំងគ្នានៅតុលាការអន្តរជាតិ?
១០- បើថៃនៅតែមិនហ៊ានចូលទៅតតាំងក្តីនៅតុលាការអន្តរជាតិទេ = ថៃគ្មានសិទ្ធិអីមកហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យចូលមើលប្រាសាទទាំងនេះទេ? ៕
ដោយ ៖ សិលា